Lyrics រង់ចាំសន្យា (Remastered) - Ros Sereysothea
អូនរង់ចាំបង
ដូចសំណាបរង់ចាំទឹកភ្លៀង
ឱ!
ផ្កាអង្គាបុស្បអឺយ!
ម្សិលមិញព្រឹកមិញអ្នកញញឹមស្រស់
ដល់ពេលរសៀលអ្នកស្វិតស្រពោន
ធ្លាក់ចាកមែកមករងកម្មពៀរ
ស្នេហាខ្ញុំប្រៀបបាននឹង
ស្នេហាព្រះអាទិត្យនិងព្រះចន្ទ
រង់ចាំ
រង់ចាំ
ចាំពាក្យសន្យា
ពាក្យដែលបងថាបងមករកស្រី
ឥឡូវអូនចាំច្រើនឆ្នាំខែថ្ងៃ
មិនឃើញប្រុសថ្លៃ
រង់ចាំនិស្ស័យលុះថ្ងៃអវសាន
បងភ្លេចឬអ្វីកាលថ្លៃសូមស្នេហ៍អឺ!?
អូនឆ្លើយថាទេតែប្រុសថាបាន
លូកដៃមកក្តិចបិចថ្ពាល់ឱបប្រាណ
ឱបរឹតកល្យាណ
ឱ្យអូនខកប្រាណលង់ស្នេហ៍នឹងបង
ផ្កាអង្គាបុស្បអឺយ!
ផ្កាអង្គាបុស្បធ្លាក់លើដៃបង
ស្នេហ៍យើងទាំងពីរហាក់គ្មានសៅហ្មង
ស្នេហ៍ដែលយើងប៉ង
គឺស្នេហ៍ចិត្តស្មោះ
បងលាអូនទៅ
បងថាវិលវិញ
ឱ្យអូនទន្ទេញថ្ងៃដែលជួបគ្នា
លុះដល់សន្យាពុំឃើញពុំងា
ឱ្យអូនកំព្រា
រងទុក្ខវេទនាលុះក្ស័យឬអ្វី?
រង់ចាំ
រង់ចាំ
ចាំពាក្យសន្យា
ពាក្យដែលបងថាបងមករកស្រី
ឥឡូវអូនចាំច្រើនឆ្នាំខែថ្ងៃ
មិនឃើញប្រុសថ្លៃ
រង់ចាំនិស្ស័យលុះថ្ងៃអវសាន
បងភ្លេចឬអ្វីកាលថ្លៃសូមស្នេហ៍អឺ!?
អូនឆ្លើយថាទេតែប្រុសថាបាន
លូកដៃមកក្តិចបិចថ្ពាល់ឱបប្រាណ
ឱបរឹតកល្យាណ
ឱ្យអូនខកប្រាណលង់ស្នេហ៍នឹងបង
ផ្កាអង្គាបុស្បអឺយ!
ផ្កាអង្គាបុស្បធ្លាក់លើដៃបង
ស្នេហ៍យើងទាំងពីរហាក់គ្មានសៅហ្មង
ស្នេហ៍ដែលយើងប៉ង
គឺស្នេហ៍ចិត្តស្មោះ
បងលាអូនទៅ
បងថាវិលវិញ
ឱ្យអូនទន្ទេញថ្ងៃដែលជួបគ្នា
លុះដល់សន្យាពុំឃើញពុំងា
ឱ្យអូនកំព្រា
រងទុក្ខវេទនាលុះក្ស័យឬអ្វី?

Attention! Feel free to leave feedback.