paroles de chanson ថ្ងៃថ្មីទុក្ខថ្មី - Ros Sereysothea
អាណិតខ្លួនណាស់
ខំស្មោះគ្រប់គ្រា
តែប្រុសពុំងារ មិនយល់ចិត្តស្រី
នឹកឡើងខ្មាសខ្លួន
ចង់ពួនឲ្យក្សយ័
លាភពផែនដី ទើបផុតវិបត្តិ
អាណិតខ្លួនណាស់
ខំស្មោះគ្រប់គ្រា
តែប្រុសពុំងារ មិនយល់ចិត្តស្រី
នឹកឡើងខ្មាសខ្លួន
ចង់ពួនឲ្យក្សយ័
លាភពផែនដី ទើបផុតវិបត្តិ
បើកភ្នែករកម្តាយ ក្លាយសល់តែផ្នូរ
ម៉ែអ្ហើយអាសូរ មេត្តាជួយគិត
ឪពុកញាតិស្អប់ អាភ័ព្វជីវិត
សូមម៉ែអាណិត យកកូនទៅផង
ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ
ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង
កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង
ទុក្ខគ្មានផុតម្តង ថ្ងៃថ្មី ទុក្ខថ្មីអើយ
ផ្ទៃមេឃងងិត គង់ភ្លឺស្រឡះ
ងងឹតខ្លាំងណាស់ រស់ក្នុងលោកិយ៍
បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី
បានន័យថាផុត ហើយទុក្ខជាតិនេះ
ស្អែកនេះថ្ងៃរះ ផ្លាស់ទុក្ខទៀតហើយ
ទុក្ខចោទទុក្ខឆ្លើយ ចម្លើយហ្មួរហ្មង
កម្មក្រាស់ពេញទ្រូង កូនស្រីកន្លង
ទុក្ខគ្មានផុតម្តង ថ្ងៃថ្មី ទុក្ខថ្មីអើយ
ផ្ទៃមេឃងងិត គង់ភ្លឺស្រឡះ
ងងឹតខ្លាំងណាស់ រស់ក្នុងលោកិយ៍
បើខ្ញុំបានស្លាប់ ទៅចាប់ជាតិថ្មី
បានន័យថាផុត ហើយទុក្ខជាតិនេះ
Attention! N'hésitez pas à laisser des commentaires.