Sinn Sisamouth - លាហើយហុងកុង Songtexte

Songtexte លាហើយហុងកុង - សុីន សុីសាមុត




ឱ!រាត្រីនៅហុងកុង ច័ន្ទពេញវង់លើមេឃា
តារារះពាសពសុធា រីអាកាសក៏រងា
រងាញាប់់ញ័រកាយា
នាសមុទ្រទឹករលក បោកបក់ហួសលើជលសា
នាំឲ្យចិត្តរឹតទុក្ខា ស្រមៃនឹកដល់ភក្រ្តា
នឹកវាចាធ្លាប់សាសង
ឱ!ហុងកុងអើយ ខ្ញុំលាហើយទាំងក្ដីសៅហ្មង
តែខ្ញុំសូមផ្ញើបណ្ដាំ នឹងអ្នកផង
ថាកុំនឿយណាយ
បន្តិចទៀតខ្ញុំឃ្លាតទៅ ចិត្តកួចនៅនឹកសែនស្ដាយ
មិនចង់ឃ្លាតៗពីកាយ មិនចង់ឆ្ងាយៗពីថ្លៃ
នឹកអាល័យតែហុងកុង
បន្តិចទៀតខ្ញុំឃ្លាតទៅ ចិត្តកួចនៅនឹកសែនស្ដាយ
មិនចង់ឃ្លាតៗពីកាយ មិនចង់ឆ្ងាយៗពីថ្លៃ
នឹកអាល័យតែហុងកុង



Autor(en): Sinn Sisamouth


Attention! Feel free to leave feedback.