សុីន សុីសាមុត - សុវណ្ណមច្ឆាមាសបង Lyrics

Lyrics សុវណ្ណមច្ឆាមាសបង - Sinn Sisamouth




កាលគន់ឆោមយង់អនង្គនាង
ចម្រៀងច្រៀងថ្ងូរ
សូរសៀងគ្រលួចចាកឋានដួងចិត្ត
បរិយាយរ៉ាយរ៉ាប់ចំពោះពិត
ជូនបណ្ដូលចិត្ត
ថ្លៃជាងជីវិតនៅក្នុងលោកិយ
គ្មានអ្វីជ្រៀតជ្រែកបំបែកបាន
សួនសួគ៌វិមាន
ឃ្លាំងសួគ៌សុខសាន្តឋានផ្ទឹមថ្លៃ
ស្ម័គ្រស្មោះតែមួយត្រួយហឫទ័យ
សូមកែវប្រណី
ទោះក្ស័យគ្មានគិតឥតរួញរា
បើរស់សូមរស់ក្បែរទ្រូងអូន
បើសូន្យសូមសូន្យព្រមពេលគ្នា
បើរៀមនៅរស់ៗខ្វះពុំងា
វាចាថាលាក្ស័យប្រសើរជាង
ជាតិនេះជាតិក្រោយសូមសច្ចា
ព្យាយាមប្រាថ្នា
សុវណ្ណមច្ឆាជាគូកៀង
បើសិនលោកនេះផ្លាស់ប្ដូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា
ជាតិនេះជាតិក្រោយសូមសច្ចា
ព្យាយាមប្រាថ្នា
សុវណ្ណមច្ឆាជាគូកៀង
បើសិនលោកនេះផ្លាស់ប្ដូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា



Writer(s): Voy Ho


Attention! Feel free to leave feedback.