Pen Ran - រតនាវង្សា текст песни

Текст песни រតនាវង្សា - Pen Ran




ឱ! ឥន្ទព្រហ្ម ទេវតា
គ្មានសន្ដោស ចាំតែដាក់ទោស
ឥតប្រណី
តើខ្ញុំខុសព្រោះអ្វី? ប្រណីប្រាប់ផង
សោះខ្ញុំសៅហ្មង វាសនាខ្ញុំ
វាងឱ្យឆ្ងាយចុះ
ពីចិត្តមនុស្ស ចិត្តមនុស្សដូចគ្នា
ចាំតែតាមផ្ដន្ទា
ជាន់ឈ្លីចិន្ដា ពុំមានដោះស្រាយ
ចិត្ត ពាលឃោរឃៅ
គេរស់នៅ នៅសើចសប្បាយ
បណ្ដេញកូននិងម្ដាយ ឱ្យនិរាសឆ្ងាយ
គ្មានស្តាយឡើយណា
នែ៎! ព្រាយបិសាច
ខ្ញុំគ្មានខ្លាច ឫទ្ធីអំណាច ឫទ្ធីអំណាច
បិសាចឯងសោះទេ បិសាចអឺយ!
ខ្ញុំសុំរស់នៅ នឹងអ្នកហើយ
ឱ! បិសាចអឺយ! ឱ! បិសាចអឺយ!
សូមអ្នកអាសូរ ដល់ ខ្ញុំ ផង ណា
ឱ! ឥន្ទព្រហ្ម ទេវតា
សូមរក្សា សង្ខារខ្ញុំផង
ឱ្យផុតគ្រោះភ័យ
សូមអាសូរ ប្រណី
ជួយឱ្យពរជ័យ
សិរីដល់ខ្ញុំ សុខុមតទៅ
ឱ! ព្រៃព្រឹក្សា
សូមមេត្តា ឱ្យខ្ញុំសុំនៅ
ជាមួយនឹងបុត្រពៅ
បានជ្រកកម្ដៅ នៃព្រះសុរិយា
មាន តែរូបអ្នក
ខ្ញុំពឹងពាក់ ទុកធ្វើជាគ្នា
ខ្ញុំសូមផ្ញើសង្ខារ
ជាមួយព្រឹក្សា ព្រឹក្សាឯងហើយ
កូនប្រុសម្តាយអឺយ! អឺ! ចូរកែវកុំយំ!
ម្ដាយមានទុក្ខធំ
បីដូចទូលភ្នំ ឆ្លងកាត់លោកា
អាវុធគម្រាម ទាមទារសង្ខារ
កូននិងមាតា គ្មានត្រាប្រណី
រូបរាងជាមនុស្សអឺ! មានឈ្មោះជាខ្លា
បញ្ចេញឫទ្ធី
ស្ទុះខាំទំពា លេបយកសិរី
ឱ្យគេកោតក្រែង រអែងថ្វីដៃ
ជាន់ឈ្លីលោកិយ គ្មានក្រែងឡើយណា
នេះហើយចិត្តលោភ ក្រសោបបុណ្យស័ក្ដិ
ជិះជាន់វណ្ណៈ អ្នកជា
ម្តាយវាងឱ្យឆ្ងាយ ពីព្រាយតណ្ហា
សន្សំធម៌អាថ៌ប្រាថ្នារស្មី
បើលេបភក់ជ្រាំអឺ! ម្ដាយទ្រាំលេបជួស
ឱ្យតែកូនប្រុស
កូនរស់ឆ្លងជ្រោះ គ្រោះកាចអប្រិយ
ម្ដាយខ្ពើមម្ដាយខ្លាច អំណាចលោកិយ
ដែលចាំប្រល័យ ប្រុសថ្លៃនិងម្ដាយ



Авторы: Sive Son


Pen Ran - ប៉ែន រ៉ន
Альбом ប៉ែន រ៉ន
дата релиза
27-10-2021



Внимание! Не стесняйтесь оставлять отзывы.