Текст песни សុវណ្ណមច្ឆាមាសបង - Remastered - សុីន សុីសាមុត
កាលគន់ឆោមយង់អនង្គនាង
ចម្រៀងច្រៀងថ្ងូរ
សូរសៀងគ្រលួចចាកឋានដួងចិត្ត
បរិយាយរ៉ាយរ៉ាប់ចំពោះពិត
ជូនបណ្ដូលចិត្ត
ថ្លៃជាងជីវិតនៅក្នុងលោកិយ
គ្មានអ្វីជ្រៀតជ្រែកបំបែកបាន
សួនសួគ៌វិមាន
ឃ្លាំងសួគ៌សុខសាន្តឋានផ្ទឹមថ្លៃ
ស្ម័គ្រស្មោះតែមួយត្រួយហឫទ័យ
សូមកែវប្រណី
ទោះក្ស័យគ្មានគិតឥតរួញរា
បើរស់សូមរស់ក្បែរទ្រូងអូន
បើសូន្យសូមសូន្យព្រមពេលគ្នា
បើរៀមនៅរស់រស់ខ្វះពុំងា
វាចាថាលាក្ស័យប្រសើរជាង
ជាតិនេះជាតិក្រោយសូមសច្ចា
ព្យាយាមប្រាថ្នា
សុវណ្ណមច្ឆាជាគូកៀង
បើសិនលោកនេះផ្លាស់ប្ដូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា
ជាតិនេះជាតិក្រោយសូមសច្ចា
ព្យាយាមប្រាថ្នា
សុវណ្ណមច្ឆាជាគូកៀង
បើសិនលោកនេះផ្លាស់ប្ដូរមិនទៀង
ស្លាប់ចុះជាជាង
បើមិនបាននាងសុវណ្ណមច្ឆា

Внимание! Не стесняйтесь оставлять отзывы.