Lyrics អនុស្សាវរីយ៍អង្គរ រ៉ន និង គឹមហាក់ - រស់ សេរីសុទ្ធា
(ប) ស្រណោះសូរសៀង ចំរៀងរាត្រីចូលឆ្នាំ
កាលនោះអូនផ្តាំ អោយបងទៅលេងអង្គរ
បងបានយកផ្កាទៅថ្វាយទេវតា
សូមប្រទានពរ ជួយថែអង្គរអោយឋិតថេរ
ទុកជាកេរស្ត៍តំណែលខ្មែរ
(ស) ស្រណោះរំដួល ក្រអូបឆួលពេញព្រឹក្សា
លូកដៃបេះផ្កា ឱរាស្រមៃប្រុសស្នេហ៍
ក្រមុំអង្គរជួយច្រៀងបន្ទរក្រោមពន្លឺខែ
គេផ្លុំកញ្ចែរាំដូរគូអូនប្រច័ណ្ឌតែបង
(ស)(ប) ស្រណោះស្រះស្រង់
យើងក្បង់ទឹកចែកគ្នាញុំា
រដូវចួលឆ្នាំប្រុសស្រីរាំច្រៀងរំពង
ឱ!បន្ទាយស្រី ប្រាសាទល្បីៗល្អពេកកន្លង
បុប្ផាផ្កាព្រៃរីកត្រសង លំអក្រុងអង្គរ
(ភ្លេង)
(ប) ស្រណោះសូរសៀង ចំរៀងរាត្រីចូលឆ្នាំ
កាលនោះអូនផ្តាំ អោយបងទៅលេងអង្គរ
បងបានយកផ្កាទៅថ្វាយទេវតា
សូមប្រទានពរ ជួយថែអង្គរអោយឋិតថេរ
ទុកជាកេរស្ត៍តំណែលខ្មែរ
(ស) ស្រណោះរំដួល ក្រអូបឆួលពេញព្រឹក្សា
លូកដៃបេះផ្កា ឱរាស្រមៃប្រុសស្នេហ៍
ក្រមុំអង្គរជួយច្រៀងបន្ទរក្រោមពន្លឺខែ
គេផ្លុំកញ្ចែរាំដូរគូអូនប្រច័ណ្ឌតែបង
(ស)(ប) ស្រណោះស្រះស្រង់
យើងក្បង់ទឹកចែកគ្នាញុំា
រដូវចួលឆ្នាំប្រុសស្រីរាំច្រៀងរំពង
ឱ!បន្ទាយស្រី ប្រាសាទល្បីៗល្អពេកកន្លង
បុប្ផាផ្កាព្រៃរីកត្រសង លំអក្រុងអង្គរ

Attention! Feel free to leave feedback.