Ros Sereysothea - ស្រណោះផាត់ជាយ - Instrumental Version paroles de chanson

paroles de chanson ស្រណោះផាត់ជាយ - Instrumental Version - Ros Sereysothea




ឱចន្ទអើយ ចន្ទរះខ្ពស់ឆ្ងាយសន្លឹម
ភ័ក្រ្តញញឹម អ្នកសើចចំអកឱ្យស្រី
ដែលជឿលង់ ពាក្យផ្អែមល្អែម ប្រុសអប្រិយ
ផ្តេកផ្តួលភក្តី
ព្រោះស្មានថាដូចប្រាថ្នា
ឱទឹកភ្នែក សូមជួយរំលែកដួងចិត្ត
សូមអាណិត ដល់ចិត្តស្រីដែលគ្រាំគ្រា
កែវភ្នែកខ្ញុំ មើលខ្លាឃើញថាជាលា
សូមម្ចាស់វេរា ផ្តន្ទាប្រុសព្រានចង្រៃ
ទ្រូងធ្លុះធ្លាយ ផាត់ជាយស្រីអភ័ព្វស្នេហ៍
រស់ខ្មាសគេ រស់នៅនាំធ្ងន់ផែនដី
កម្មជាតិនេះ កម្មក្រាស់កម្មឥតប្រណី
រស់ធ្វើអ្វី ជីវិតដែលឥតខ្លឹមសារ
ដួងចន្ទអើយ ចន្ទរះបំភ្លឺចិត្តខ្ញុំ
ដែលក្រៀមក្រំ រស់ចាំតែក្ដីមរណា
នឹករឿងដើម គ្រាំចិត្តស្ទើរបែកឱរា
លាហើយស្នេហា
ស្មារលាលុះអវសាន្តជាតិ



Writer(s): Sisamouth Sinn, Kong Bunchhoeun



Attention! N'hésitez pas à laisser des commentaires.
//}