Ros Sereysothea - ចម្រៀងស្នេហ៍យើង текст песни

Текст песни ចម្រៀងស្នេហ៍យើង - Ros Serey Sothea




មិនដឹងជាបង ឬរូបខ្ញុំ
មិនដឹងជាបង ឬរូបខ្ញុំ
បង្កទុក្ខធំ នៅក្នុងថ្ងៃហ្នឹង
កំហុសដែលនៅ ថ្ងៃហ្នឹង
ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ
នោះទុក្ខធំមិន អាចកើតឡើងបាន
បងព្រាត់ប្រាសប្រាណ សង្សារម្ដងហើយ
ហើយព្រាត់បាន ម្នាក់ទៀត
ចិត្តខ្ញុំនឹកដល់ បងគ្មានល្ហែ
បងនឹកអូនដែរ គ្មានពេលដាច់
ពីដើមអូនក៏ មិនអាចកែគេច
បងក៏មិនភ្លេច កំហុសអូនដែល
ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ
យើងក៏មូលមុំ រស់ដោយសប្បាយ
សង្ឃឹមលើបង មិនចេះនឿយណាយ
លែងខ្វល់ខ្វាយ សោះឡើយណា
លើមេឃមាន ពពកហើរកាត់
លើដីមាន ជំនោរផាយផាត់
បុប្ផាគ្រប់ជាតិ រស់រីកស្គុសស្គាយ
ខ្លិនក្រអូបសាយ នៅក្នុងសួនច្បារ
ខ្ញុំស្នេហ៍បង បងក៏ស្នេហ៍ខ្ញុំ
រស់ដោយសុខុម រស់ដោយសប្បាយ
ច្រៀងដោយសប្បាយ ស្នេហាភក្ដី
ច្រៀងដើម្បី ស្នេហាយើង



Авторы: Mok Chhoun



Внимание! Не стесняйтесь оставлять отзывы.