Текст песни ស្រណោះផាត់ជាយ - Instrumental Version - Ros Sereysothea
ឱចន្ទអើយ
ចន្ទរះខ្ពស់ឆ្ងាយសន្លឹម
ភ័ក្រ្តញញឹម
អ្នកសើចចំអកឱ្យស្រី
ដែលជឿលង់
ពាក្យផ្អែមល្អែម
ប្រុសអប្រិយ
ផ្តេកផ្តួលភក្តី
ព្រោះស្មានថាដូចប្រាថ្នា
ឱទឹកភ្នែក
សូមជួយរំលែកដួងចិត្ត
សូមអាណិត
ដល់ចិត្តស្រីដែលគ្រាំគ្រា
កែវភ្នែកខ្ញុំ
មើលខ្លាឃើញថាជាលា
សូមម្ចាស់វេរា
ផ្តន្ទាប្រុសព្រានចង្រៃ
ទ្រូងធ្លុះធ្លាយ
ផាត់ជាយស្រីអភ័ព្វស្នេហ៍
រស់ខ្មាសគេ
រស់នៅនាំធ្ងន់ផែនដី
កម្មជាតិនេះ
កម្មក្រាស់កម្មឥតប្រណី
រស់ធ្វើអ្វី
ជីវិតដែលឥតខ្លឹមសារ
ដួងចន្ទអើយ
ចន្ទរះបំភ្លឺចិត្តខ្ញុំ
ដែលក្រៀមក្រំ
រស់ចាំតែក្ដីមរណា
នឹករឿងដើម
គ្រាំចិត្តស្ទើរបែកឱរា
លាហើយស្នេហា
ស្មារលាលុះអវសាន្តជាតិ
Внимание! Не стесняйтесь оставлять отзывы.