Sinn Sisamouth - Ber Nung Broth Heuy (2024 Remaster) текст песни

Текст песни Ber Nung Broth Heuy (2024 Remaster) - Sinn Sisamouth




មិន បាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំខូចចិត្ត
ព្រោះត្បិតតែពាក្យវាចា
ចេះលួងលោម ឱ្យខ្ញុំខ្លោចផ្សា
ដោយសារសំដី
មិន បាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំរីងរៃ
បើស្រីនាងបានអស់ចិត្ត
បំភ្លេចទៅ កុំនៅអាណិត
អាណិតធ្វើអ្វី
ក្ដីស្នេហ៍... ខ្ញុំគ្មានខ្លឹមសារ
ដូចសូរិយា... អាប់រស្មី
ដូចមេឃនៅខ្ពស់ឆ្ងាយ... ពីផែនដី
ដូចស្រីផ្លាស់សំដី ឥតមេត្តា
មិន បាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំទុក្ខា
ស្នេហាដូចការយល់សប្តិ
បំភ្លេចទៅ កុំចង់ត្រឡប់
ត្រឡប់ធ្វើអ្វី
ក្ដីស្នេហ៍... ខ្ញុំគ្មានខ្លឹមសារ
ដូចសូរិយា... អាប់រស្មី
ដូចមេឃនៅខ្ពស់ឆ្ងាយ... ពីផែនដី
ដូចស្រីផ្លាស់សំដី ឥតមេត្តា
មិន បាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ
បើនឹងព្រាត់ហើយ
សូមកុំ ធ្វើឱ្យខ្ញុំទុក្ខា
ស្នេហាដូចការយល់សប្តិ
បំភ្លេចទៅ កុំចង់ត្រឡប់
ត្រឡប់ធ្វើអ្វី
បើនឹងព្រាត់ហើយ
ត្រឡប់ធ្វើអ្វី



Авторы: Sinn Sisamouth, Voy Ho


Sinn Sisamouth - The Best of Sinn Sisamouth Vol 2
Альбом The Best of Sinn Sisamouth Vol 2
дата релиза
24-09-2024




Внимание! Не стесняйтесь оставлять отзывы.
//}