Sinn Sisamouth - Sday Doung Dara (2024 Remaster) текст песни

Текст песни Sday Doung Dara (2024 Remaster) - Sinn Sisamouth




បងឃើញស្រី ស្រស់ប្រិមប្រិយពីចម្ងាយ
សក់អន្លាយ ភក្ត្រឆោមឆាយដូចគំនូរ
សាច់ម៉ដ្ឋខៃ ចិញ្ចើមខ្វង់បើ គន់មើលយូរ
ដូចដួងតារា
ដើរជិតបង ក្លិននួនល្អងក្រអូបសាយ
ប្រុសទាំងឡាយ តែងខ្វល់ខ្វាយមើលភក្ត្រា
កោតសរសើរ ដំណើរនាងរាង សែនសង្ហា
តារាខ្ញុំអើយ!
ជាតិនេះធ្វើម្ដេចឡើយ ខ្ញុំនឹងបានស្រី?
មកបីបមថ្នាក់ថ្នម លោមកៀកកើយ
បើអូននាងឃើញបង ហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយ! សែនទុក្ខា ហា៎ស! ហា៎!
តែបើសិន ជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃ គង់មានថ្ងៃជួបភក្ត្រា
បើបានជួប រៀមផ្ញើកាយលុះ សូន្យសង្ខារ
នឹងតារាហើយ
ជាតិនេះធ្វើម្ដេចឡើយ ខ្ញុំនឹងបានស្រី?
មកបីបមថ្នាក់ថ្នម លោមកៀកកើយ
បើអូននាងឃើញបង ហើយធ្វើព្រងើយ
ឱះ! ឱរាខ្ញុំអឺយ! សែនទុក្ខា ហា៎ស! ហា៎!
តែបើសិន ជារូបខ្ញុំមាននិស្ស័យ
នឹងថ្លើមថ្លៃ គង់មានថ្ងៃជួបភក្ត្រា
បើបានជួប រៀមផ្ញើកាយលុះ សូន្យសង្ខារ
នឹងតារាហើយ
នឹងតារាហើយ
នឹងតារាហើយ
នឹងតារាហើយ



Авторы: Sinn Sisamouth, Voy Ho


Sinn Sisamouth - The Best of Sinn Sisamouth Vol 2
Альбом The Best of Sinn Sisamouth Vol 2
дата релиза
24-09-2024




Внимание! Не стесняйтесь оставлять отзывы.
//}