Sinn Sisamouth - Vil Tham Soniya (2024 Remaster) текст песни

Текст песни Vil Tham Soniya (2024 Remaster) - Sinn Sisamouth




មើលផ្ទៃគង្គា... វែងឆ្ងាយ
គួរឱ្យសប្បាយ សប្បាយរីករាយ
តែចិត្តខ្វល់ខ្វាយ គ្មានរសាយពីទុក្ខា
ទឹករលកបក់បោកខ្វល់ ឱរា
ហាក់... សួរថាឯណាគូអ្នក
ដួងចិត្តពោរពេញ... អំពល់
កើតក្ដីកង្វល់ នឹកដល់វរលក្ខណ៍
ដែលខានយល់ភក្ត្រ ខានរួមរក្សក្ដីស្នេហា
តែរៀមស្រមៃចាំជាប់ ចិន្ដា
ពាក្យ... អូនថាវិលវិញណាបង
លុះបងវិលតាម... សន្យា
ទាំងចិត្តស្នេហាគ្មានសៅហ្មង
ស្រាប់តែ បាត់អូន ស្ងួនកែវនួនល្អង
ឯរូបបង ស្ទើរផុតសង្ខារ
តែខ្ញុំសូមផ្ញើ... បណ្ដាំ
សូមព្រះពាយនាំ ពាំយកពាក្យខ្ញុំ
ផ្ដាំទៅសង្សារ ថាខ្ញុំស្វែងរកនួនល្អង
សូមត្រឡប់វិលមកដូច បំណង
ជួប... នឹងបងជាគូគាប់អើយ
តែខ្ញុំសូមផ្ញើ... បណ្ដាំ
សូមព្រះពាយនាំ ពាំយកពាក្យខ្ញុំ
ផ្ដាំទៅសង្សារ ថាខ្ញុំស្វែងរកនួនល្អង
សូមត្រឡប់វិលមកដូច បំណង
ជួប... នឹងបងជាគូគាប់អើយ



Авторы: Sinn Sisamouth, Voy Ho


Sinn Sisamouth - The Best of Sinn Sisamouth Vol 2
Альбом The Best of Sinn Sisamouth Vol 2
дата релиза
24-09-2024




Внимание! Не стесняйтесь оставлять отзывы.
//}